ចំណុចផ្ដោតដ៏សំខាន់ គឺការស្តារឡើងវិញនូវការជឿ ទុកចិត្ត និងការគោរពចំពោះបទឈប់បាញ់ ស្នើឡើងដោយ សហរដ្ឋអាមេរិក ដែលសម្របសម្រួលដោយម៉ាឡេស៊ី។ វាគឺហាក់ដូចជាលឿនពេក ក្នុងការជំរុញឱ្យមានការបើកច្រក ព្រំដែនឡើងវិញ ខណៈពេលដែលវីរកងទ័ពកម្ពុជាទាំង១៨រូប នៅតែស្ថិតក្រោមការបន្តឃុំខ្លួនពីសំណាក់រាជរដ្ឋាភិបាលថៃ ដោយនេះគឺជាការបំពារបំពានយ៉ាងច្បាស់ក្រឡែតទៅលើ បទឈប់បាញ់ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ ការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប គឺជាបញ្ហាចម្បងដែល មិនត្រូវមើលរំលង ដោយសារតែបញ្ហាបន្ទាប់បន្សំដទៃទៀត ដូចជាការបើកច្រកព្រំដែនឡើងវិញនោះទេ។
ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥