យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនពឹងផ្អែក ឬត្រូវបានបង្កើតឡើងដោយផ្អែកលើការដឹកនាំរបស់ឧត្ដមសេនីយ៍ តែមួយរូប ឬឧត្តមសេនីយ៍ច្រើនរូបនោះទេ។ ការអះអាងផ្ទុយពីនេះ គឺបង្ហាញពីភាពទន់ខ្សោយនៅក្នុងស្ថាប័នយោធានោះ។ យោធា ដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនស្ថិតនៅលើបុគ្គលិកលក្ខណៈរបស់ឧត្តមសេនីយ៍ដែលដឹកនាំយោធានោះទេ ប៉ុន្ត ត្រូវផ្អែកទៅលើវិន័យយោធារួមគ្នា តម្លៃ និងស្មារតីស្នេហាជាតិ។ បន្ថែមលើសពីនេះទៅទៀត រដ្ឋាភិបាលណាមួយដែលផ្សព្វផ្សាយ ដោយផ្ដោតជាធំទៅលើឧត្តមសេនីយ៍របស់ខ្លួន តាមពិតនោះគឺកំពុងបំផ្លាញភាពជឿជាក់របស់ពលរដ្ឋខ្លួនចំពោះការគ្រប់គ្រងរបស់ យោធាខ្លួនទៅវិញទេ។ អ្វីដែលគួរកត់សម្គាល់នោះគឺថា ប្រទេសថៃ មានប្រវត្តិល្បីល្បាញចំពោះការធ្វើរដ្ឋប្រហារយោធាជាច្រើនលើក ច្រើនសា ដែលគាំទ្រទស្សនៈអះអាងខាងលើរបស់ខ្លួននេះឯង។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥