“ការប្រកាន់ខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និង សន្តិសុខអន្តរជាតិ។ នីតិវិធីផ្លូវច្បាប់ផ្តល់ជាវិធីសាស្ត្រមួយក្នុងការដោះស្រាយជម្លោះ ដោយ មិនចាំបាច់ប្រើប្រាស់ប្រដាប់អាវុធ។ ហេតុនេះ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ស្តីពីការគ្រប់គ្រងលើប្រាសាទព្រះវិហារ បានផ្តល់ជាមូលដ្ឋានស្របច្បាប់ជា សកលសម្រាប់ ទំនាក់ទំនងប្រកបដោយសន្តិភាព និងយុត្តិធម៌ រវាងប្រទេសថៃនិងប្រទេសកម្ពុជា ខណៈពេល ដែលប្រទេសទាំងពីរ កំពុងប្រឈមទៅនឹងបញ្ហានៅតាមបណ្ដោយព្រំដែនរួមគ្នារបស់ខ្លួន។ ការប៉ុនប៉ងបន្ទាបតម្លៃ ឬផ្លាស់ប្តូរដោយបង្ខំទៅលើសាលក្រមរបស់តុលាការយុត្តិធម៌ អន្តរជាតិ ដែលបានសម្រេចដោយអនុលោមទៅតាមច្បាប់នឹងបង្កជាការប្រេះឆាយ៉ាង ធ្ងន់ធ្ងរ ដែលមិនមែនតែចំពោះទំនាក់ទំនងរវាងប្រទេសថៃ និងប្រទសកម្ពុជាតែប៉ុណ្ណោះទ ប៉ុន្តែថែមទាំងចំពោះបទដ្ឋានក្នុងតំបន់ និងសកលលោក ដែលចាំបាច់សម្រាប់អនាគត រួមគ្នារបស់តំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង។”
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥
រូបថត៖ លោក ធីម រីអេសឺ នៅឯប្រាសាទព្រះវិហារ ក្នុងឆ្នាំ២០២៤។ លោក ធីម គឺជាជំនួយការជាន់ខ្ពស់របស់សមាជិកសភា លោក ភីធធឺ វេលស៍ ដែលធ្លាប់បានបំពេញការងារជូនសមាជិកព្រឹទ្ធសភាលោក ជាទ្រីក ម៉ាហី អស់រយៈកាល ៣៧ឆ្នាំ។ លោក ធីម ត្រូវបានកត់សម្គាល់ថា គឺជា «បុគ្គលិកដ៏មានឥទ្ធិពលបំផុតម្នាក់ នៅក្នុងសភាដែលគ្រប់គ្រងគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក និងជំនួយបរទេសរបស់សហរដ្ឋអាមេរិក»។