យុវជនយុវនារីកម្ពុជា អាចចូលរួមចំណែកថែរក្សាសន្តិភាពតាមរយៈ៖ ១) ការអប់រំ, ២) ការខិតខំបំពេញការងារ និង ៣) ការប្តេជ្ញាចិត្តចំពោះ មនុស្សជាតិ។
ការអប់រំ គឺពិតជាចាំបាច់ណាស់ ពីព្រោះថាការអប់រំផ្ដល់អានុភាពដល់ យុវជនយុវនារី ក្នុងការយល់ច្បាស់អំពីភាពទុច្ចរិត និងយល់ដឹងអំពីវិធី រារាំងភាពទុច្ចរិតទាំងនោះ។
ការខិតខំបំពេញការងារគឺមានសារសំខាន់ ពីព្រោះថាបុគ្គលដែល ឈ្លាសវៃក្នុងពិភពលោក មិនអាចចូលរួមចំណែកសន្តិភាពបានឡើយ ប្រសិនបើគ្មានការខិតខំបំពេញការងារ។ ការខិតខំបំពេញការងារ គឺ ចាំបាច់ក្នុងការធានានូវភាព ការពារជាតិដ៏រឹងមាំ ហើយលើសពីទៅទៀត សន្តិភាពគឺមិនមែនងាយស្រួលនឹងសម្រេចបាននោះទេ។ ការរក្សា សន្តិភាព គឺពិបាកដូចទៅនឹងការសម្រេចបានសន្តិភាព ហើយយុវជន យុវនារីត្រូវតែមានវិន័យ និងផ្ដោតការយកចិត្តទុកដាក់។
ជាចុងក្រោយ ការប្តេជ្ញាចិត្តចំពោះមនុស្សជាតិ គឺមានសារសំខាន់ ពីព្រោះ ថាវាគឺជាមូលដ្ឋានគ្រឹះនៃរាល់សន្តិភាពទាំងអស់។ ប្រសិនបើយុវជន យុវនារី ពុំមានការគោរពចំពោះបច្ចាមិត្ត, សត្រូវ ឬភាគីដែលគំរាមកំហែង ដល់យើងក្នុងនាមជាមនុស្សទេនោះ យុវជនយុវនារីអាចនឹងរស់នៅដោយ គ្មានសុខសន្តិភាព ពីព្រោះសង្គ្រាម និងការស្អប់ខ្ពើម នឹងនៅតយាយីរំខាន ដល់ភាពសុខដុមក្នុងខ្លួនរបសើយើង។ សន្តិភាព អាចមានជារូបរាងបាន លុះត្រាតែយើងគោរពចំពោះតម្លៃមនុស្សជាតិរបស់អ្នកដទៃ។
— ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥
រូបថត៖ អ្នកស្ម័គ្រចិត្តកម្ពុជា នៅខេត្តស្ទឹងត្រែង
០